(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ក្នុងនោះ ករណីដឹកជញ្ជូនរក្សាទុក២ករណី, ជួញដូរ៧ករណី, ចាត់ចែងសម្រួល១ករណី និងប្រេីប្រាស់៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៧នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,១៥៣ករណី ឃាត់មនុស្ស៥,១៥៧នាក់ (ស្រី៣៣៨នាក់)៕