(អ៉ីតាលី)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងករណីរថភ្លើងពីរគ្រឿងបុកគ្នានៅអ៉ីតាលី បានកើនឡើងដល់ ២២នាក់ និងរបួសជាង ៤០នាក់។
លោក Giancarlo Conticchio ប្រធានប៉ូលិសផ្លូវរថភ្លើងប្រចាំតំបន់ Puglia បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរទាំងពីរគ្រឿង បានបើកបរនៅលើផ្លូវតែមួយ ក្នុងទិសដៅផ្ទុយគ្នា ដោយបានសម្លាប់មនុស្ស ២២នាក់ និងរបួស ៤៣នាក់។ នៅក្នុងតំបន់ Puglia ឧស្សាហ៍កើតមានករណីរថភ្លើងបុកគ្នាខ្លាំងណាស់នៅក្នុងឆ្នាំនេះ ប៉ុន្តែលោក Conticchio មិនបានប្រាប់ពីតួលេខឡើយ។
អ្នកដំណើរ ជាសាក្សី ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា ពួកគេមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញសាកសពនៅជាប់នៅក្រោមគំនទូរថភ្លើង ហើយវាក៏ជាហេតុការណ៍អាក្រក់នៅក្នុងជីវិតរបស់គាត់៕