(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដែលជាប់ជាស្ថាពរចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។
ក្នុងនោះក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត, លោកវរសេនីយ៍ឯក មាស ប៊ុនរុន តំណាងលោកឧត្តមសេនយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើរើសថ្មី (ជាប់ជាស្ថាពរ) ព្រមទាំងមាតា-បិតា និងអាណាព្យាបាលផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបាន មី២កេស, ត្រីខ ២យួរ , ខោអាវ កីឡា២ឈុត, កន្សែងមួយ និងថវិកាចំនួន៣០ម៉ឺនរៀល៕