(ស្វាយរៀង)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុហត្ថ ថ្ងៃ១៤កក្កដា ១៩៩៣ ថ្ងៃ១៤កក្កដា ឆ្នាំ២០១៦។
ពិធីខាងលើនេះ មានការចូលរួមពី ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរងប្រធានមន្ទីរ នាយការិយាលយ័គ្រប់ជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ គ្រប់ស្រុកក្រុងទូទាំងខេត្ត ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថ ដែលចូលនិវត្តនិងគ្រួសារមន្ត្រី កងរាជអាវុធហត្ថពលីមរណៈ ក្នុងបុព្វហេតុជាតិប្រមាណសរុប ១១៦នាក់ផងដែរ។
ក្រោយពីលោក វរសេនីយ៍ឯក ញូង សំអឿន មេបញ្ជាការរងបានអានសារជូនពរ របស់នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសទាំងស្រុងរួចមក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកឡើងក្នុងពិធីសំណេះសំណាលថា ក្នុងឱកាសនេះ តំណាងឲ្យមហាគ្រួសារ កងរាជអាវុធហត្ថ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរនូវស្នាដៃនិងសមិទ្ធផល ដែលបានកើតឡើងពីការធ្វើពលីកម្ម ដោយអង់អាចក្លាហាន សេចក្ដីស្មោះត្រង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូបកន្លងទៅ ដែលបានរួមចំណែក ក្នុងការការពារសន្តិសុខ ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមដែលមាន លក្ខខណ្ឌមិនអាចខ្វះបានក្នុងការបម្រើឲ្យ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។
លោកបានថ្លែងថា «ខ្ញុំសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះ អាវុធហត្ថគ្រប់រូប ដែលកំពុងបំពេញភារកិច្ច នៅគ្រប់អង្គភាព។ កងរាជអាវុធហត្ថគ្រប់រូប ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ដូចជាការពារជីវិតបុគ្គលគ្រប់រូប ការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន ការពារសិទ្ធិសេរីភាពនិងសេចក្ដីថ្លៃថ្នូរ របស់បុគ្គលគ្រប់រូប បង្ក្រាបបទល្មីស ជួយសង្គ្រោះប្រជាពលរដ្ឋនិងរួមចំណែកអនុវត្តរាល់បទបញ្ជា ក្នុងការការពារបូរណភាពទឹកដី»។
ឧត្តសេនីយ៍ត្រី សែ វុទ្ធីបានបន្តថា ដើម្បីរួមចំណែកសម្រេចបាននូវភារកិច្ចខាងលើនេះ អាវុធហត្ថគ្រប់រូបត្រូវបន្តអប់រំនិងដាក់ខ្លួន តាមលក្ខណៈសម្បត្តិ៥យ៉ាង ដូចខាងក្រោម៖
១.ត្រូវបន្តលើកកំពស់ស្មាតីស្នេហាជាតិនិងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រជាពិសេស រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា។
២.ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យបានស្អាតស្អំជានិច្ចគោរពវិន័យក្រមសីលធម៌និងអនុវត្តច្បាប់ ។
៣.ត្រូវបន្តរៀបចំអត្តចរិកនិងសេចក្ដីថ្លៃថ្នូដោយមានទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ននិងប្រជាពលរដ្ឋដើម្បីទទួលបានការឆ្លើយតបនិងការគាំទ្រ ។
៤.ត្រូវបន្តលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពជំនាញវិជ្ជាជីវះ គ្រប់ផ្នែកតាមរយះការហ្វឹកហ្វីនរៀនសូត្រ ។
៥.ត្រូវបន្តកសាងមនសិការឆន្ទះអង់អាចក្លាហានហ៊ានទទួលខុសត្រូវចំពោះភារកិច្ច ចេះបែងចែកច្បាស់លាស់នូវអំពើអាក្រក់និងល្អ ជាពិសេសអ្វីដែលយើងត្រូវប្រតិបត្តិ និងអ្វីដែលយើងត្រូវជៀសវាង ។
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានផ្ដល់អំណោយដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថពលីមរណៈចំនួន៦០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ មួយបាវ ទម្ងន់២២គីឡូ មី១កេស ប៊ីចេង១គីឡូ ស្កសរ១គីឡូ និងថវិកា ចំនួន៥០.០០០រៀលផងដែរ៕