(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសេចក្តីជូនដំណឹង ដល់បេក្ខជន និងសាធារណជនអំពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ឆ្នាំ២០២៣ ទាំងបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។
នៅក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា បេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
* ត្រូវមកបំពេញបែបបទទទួលអាហារូបករណ៍ដោយផ្ទាល់នៅការិយាល័យផ្តល់អាហារូបករណ៍ដែលមានអាសយដ្ឋានផ្ទះលេខ០៤ ផ្លូវ៥២២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
(លេខទូរស័ព្ទទំនាក់ទំនង ០១២ ៧៩៣ ៥៧៥ ឬស្កេនចូលគ្រុបតេឡេក្រាមខាងក្រោម)
* ត្រូវមកបំពេញបែបបទចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយផ្ទាល់ ដែលមានអាសយដ្ឋានផ្ទះលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦
ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃប្រកាសលទ្ធផលនេះ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៥៖០០រសៀលជាកំហិត។
បញ្ជាក់៖ ក្នុងករណីបេក្ខជនប្រឡងជាប់ស្ថាពរ ពុំបានបំពេញបែបបទឯកសារតាមកាលបរិច្ឆេទដូចបាន កំណត់ខាងលើ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។ គណៈកម្មាធិការ នឹងជ្រើសរើសបេក្ខជនជាប់បម្រុងមកជំនួសទៅតាមបញ្ជីលេខរៀង៕
ខាងក្រោមនេះជាសេចក្តីជូនដំណេងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ៖