(បាត់ដំបង)៖​ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសលើកទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅសាលប្រជុំសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខាអនុសាខាក្រុងស្រុកទាំង១៤និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣០រូប ។

លោក កុសុម សុភីនារ៉ា នាយកសាខាបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក សុខ ផល ប្រធានកិត្តិយសសាខាលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជានៅក្នុងត្រីមាសទី១
ឆ្នាំ ២០២៣នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​សម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន៖

* ការងារគ្រប់គ្រងគ្រោះមហន្តរាយ

* ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍

* ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌

* ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងឈរលេីគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រង
ទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុង ស្រុកនោះឡើយ៕