(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីស្រោចស្រពសុគន្ធវារី សង្ក្រាន្តឆ្នាំថ្មីនៅវត្តករណីដើម ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ យ៉ាងសប្បាយរីករាយល្រៃលែង។

ក្នុងឱកាសនោះលោក សាយ គឹមឡម បានបញ្ជាក់ឱ្យដឹងថា ការរៀបចំកម្មវិធីកម្សាន្តសប្បាយនឹងអាចធ្វើដំណើរទៅកាន់ទីជិតឆ្ងាយក៏ដូចជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ការធ្វើបុណ្យទានផ្សេងៗដោយឥតភ័យព្រួយអ្វីឡើយដូចនេះ ដោយសារកត្តាស្រុកទេសមានសុខសន្តិភាពពេញបរិបូរណ៍ ការរីកចុះរើនលើគ្រប់ស័យទាំងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពសង្គម និងសន្តិសុខទូទៅជាដើម ទាំងអស់នេះគឺជាការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនេះផងដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សាសុខសន្តិភាពត្រៀមខ្លួនទៅបោះឆ្នោតជាសកល ថែរក្សាទំនៀមទំលាប់ប្រពៃណី ព្រមទាំងចូលរួមធ្វើអំពើល្អនិងជាពលរដ្ឋគ្រប់ៗគ្នា ហើយយុវជនត្រូវខិតខំសក្សារៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនឲ្យល្អក្នុងសង្គម។

បើតាមការបញ្ជាក់ពីលោកអភិបាលស្រុក នេះជាវត្តទី៨ ដែលលោក និងសហការីបានចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយក្រៃលែងដើម្បីមានភាពស្និតស្នាលក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ ព ស ២៥៦៦ ហើយថ្ងៃនេះដែរមានអ្នកចូលរួមកំសាន្តជិត ២០,០០០នាក់ផងដែរ ដោយឡែកក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែររហូតដល់ថ្ងៃនេះ មានបងប្អូនជិតឆ្ងាយបានចូលរួមកំសាន្តសប្បាយតាមវត្តនានាក្នុងស្រុកស្ទោងប្រមាណជិត ១០ម៉ឺននាក់៕