(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គណៈអ៉ីម៉ាំរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៉ីម៉ាំម៉ាស្ជិទ គ្រូបង្រៀនខ្មែរអ៉ីស្លាម និងបងប្អូនសាសនិកអ៉ីស្លាមជ្រាបថា កំណត់កាលបរិច្ឆេទចេញបួសរ៉ម៉ាទនឆ្នាំ១៤៤៤ ម.ស-២០២៣ គ.ស នេះ យកថ្ងៃសៅរ៍ទី២២ ខែមេលា ឆ្នាំ២០២៣ ខានស្អែកនេះ។
នេះបើតាមសេចក្ដីប្រកាសរបស់គណ:ដឹកនាំដែលបានបង្ហោះលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២០ខែ មេសា ឆ្នាំ២០២៣នេះ ។
សូមជម្រាបថា ការបួសរបស់សាសនាអ៉ីស្លាម មានរយ:ពេល១ខែ ដែលតម្រូវដល់ជនគ្រប់អាយុ គ្រប់លក្ខណទើបអាចបួសបាន ហើយលើកលែងចំពោះដែលមិនទាន់គ្រប់លក្ខណ ជនមានជំងឺ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីមករដូវ អ្នកធ្វើដំណើរជាដើម ។ ការបួសនេះមិនមែនជាការធ្វើបាបខ្លួនឯងនោះ ពោលគឺជាការសមាធិសតិអារម្មណ៍ដ៍វិសេសបំផុត ឲ្យចេះស្គាល់ពីទុក្ខលំបាកអត់ឃ្លានរបស់អ្នកក្រ ឲ្យចេះស្រលាញ់-ជូយអ្នកក្រ ជាដើម៕