(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៦នាក់ (ស្រី១នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ១៤នាក់ និង មុខសញ្ញាប្រើប្រាស់២នាក់ ដកហូតមេតំហ្វេតាមីន (ice)=០.៩ក្រាម, ២កញ្ចប់ធំ និង២៧កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ០.៩៩ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាល៖ រាជធានីភ្នំពេញ បង្រ្កាប៣ករណីឃាត់ខ្លួន៤នាក់, ខេត្តកណ្ដាលបង្រ្កាប១ករណី ឃាត់ខ្លួន៤នាក់, ខេត្តសៀមរាបបង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ ១ករណីឃាត់ខ្លួន៤នាក់, ខេត្តត្បូងឃ្មុំបង្រ្កាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់ និងខេត្តបន្ទាយមានជ័យ បង្រ្កាប១ករណីឃាត់ខ្លួន២នាក់៕