(ភ្នំពេញ)៖ លោកបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Shirley Young លេខាធិការទី២ និងលោក Zha Mingwei លេខាធិការទី៣ នៃស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតាសិស្សជាច្រើនរូប ចូលរួមក្នុងព្រឹត្តិការណ៍ «SCO Students’ Talk with Taikonauts of Shenzhou-15» តាមរយៈប្រព័ន្ធវីដេអូ ពីទីក្រុងប៉េកាំង ប្រទេសចិន។
ពិធីនេះដែរធ្វើឡើងនៅនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា មានចំនួន ៦សាលា គឺសាលាបឋមសិក្សាចំនួន ០២សាលា អនុវិទ្យាល័យ ០២សាលា និងវិទ្យាល័យ ០២សាលា ក្នុងរាជធានីភ្នំពញ។ សាលារៀនទាំង៦ រួមមាន ៖ សាលាបឋមសិក្សាព្រះនរោត្តម, សាលាបឋមសិក្សាចតុមុខ, អនុវិទ្យាល័យចតុមុខ, អនុវិទ្យាល័យសុធារស, សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ, និង សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប។
គួរជម្រាបដែរថា SCO ជាអក្សរកាត់នៃ Shanghai Cooperation Organization។ គោលបំណងនៃព្រឹត្តិការណ៍ SCO Students’ Talk with Taikonauts of Shenzhou-15 ដើម្បីបង្កើនការយល់ដឹងរបស់យុវវ័យក្នុងបណ្តាប្រទេស SCO ក្នុងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាស ជំរុញការអភិវឌ្ឍ និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពរវាងបណ្តាប្រទេសជាសមាជិក និងប្រទេសដៃគូសន្ទនារបស់ SCO។
នៅក្នុងពិធីនេះដែរក៏មានការឡើងថ្លែងសុន្ទរកថារបស់ Zhang Ming, អគ្គលេខាធិការនៃ SCO, សុន្ទរកថារបស់ Cui Li, អនុប្រធាននៃ Good- Neighborliness, Friendship and Cooperation Commission (GNFCC) សុន្ទរកថារបស់ប្រធាននៃ All-China Youth Federation សុន្ទរកថារបស់តំណាងនៃ Taikonaut និងមានការជជែកជាមួយអវកាសយានិកចំនួន ១១ប្រទេស រួមមាន India, Kazakhstan, China, Kyrgyzstan, Pakistan, Russia, Tajikistan, Uzbekistan, Iran, Belarus, and Mongolia។
សូមបញ្ជាក់ដែរថា Shenzhou-15 ជាជើងហោះដែនអវកាសរបស់ប្រទេសចិន ដែលបានហោះនៅថ្ងៃទី២៩ វិច្ឆិកា ២០២២ វេលាម៉ោង ១៥៖០៨នាទី។ វាជាការហោះលើកទី១០ ដែនអវកាសរបស់ប្រទេសចិន និងការហោះលើកទី១៥ នៃកម្មវិធី Shenzhou ។ យានអវកាសបានដឹកក្រុមអវកាសយានិកបីនាក់របស់ Liberation Army Astronaut Corps (ហៅកាត់ថា PLAAC) តាមរយៈការហោះលើកទី៤ ទៅកាន់ the Tianhe core module, the first module នៃស្ថានីយលំហអាកាស Tiangong។ ការហោះដឹកមនុស្សទាំងបីនាក់ជាមួយនឹងយាន a Long March 2F ចេញពីមជ្ឈមណ្ឌល the Jiuquan Satellite Launch Center។
ការហោះនៃអវកាសយាន ជាបេសកកម្មលើកទី៣របស់ប្រទេសចិន មានរយៈពេល ៦ខែ (១៨០ថ្ងៃ)។ កាលពីថ្ងៃទី១៥ មេសា អវកាសយានិករបស់ប្រទេសចិន (China's Shenzhou 15) បានបំពេញបេកកម្មដើរលើអាកាស រយៈពេល ៦ខែ ជាលើកទី៤ និងជាលើកចុងក្រោយរបស់ខ្លួន។ ក្រុមអវកាសយានិកទាំងបីនាក់ រួមមាន Fei Junlong, Deng Qingming and Zhang Lu នឹងវិលត្រឡប់មកផែនដីវិញនៅក្នុងខែមិថុនា៕