(ភ្នំពេញ)៖ រថភ្លើងពីរគ្រឿងបើកបរខុសបច្ចេកទេសបានបុកទង្គិចគ្នា នៅភាគខាងត្បូង ប្រទេសអ៉ីតាលីបណ្តាលឲ្យមនុស្សស្លាប់ កើនជាង២០នាក់ និងរងរបួសជាច្រើននាក់ផងដែរ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។
ភ្លាមៗបន្ទាប់ពីកើតហេតុរថយន្តសង្គ្រោះបន្ទាន់ បានមកកាន់កន្លែងគ្រោះថ្នាក់ ហើយបានដឹកអ្នកដំណើរទៅកាន់ទីក្រុង Andria។
ចំនួនអ្នកស្លាប់តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាចនឹងមានការកើតឡើងបន្ថែមទៀត៕