(កំពង់ធំ)៖ យុវជនវ័យក្មេង២នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនរួចបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅហាងរំលងថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីពួកគេមួយក្រុម បានធ្វើសកម្មភាព វាយតប់ និងចាក់ជាច្រើនដែកឆាប ទៅជនរងគ្រោះ២នាក់ ដែលកំពុងតែអង្គុយលេង នៅក្នុង Mart ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា២នាក់ បានចូលទៅញាំភេសជ្ជះនៅក្នុងម៉ាត ហាងរំលងថ្មី ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានយុវជន១ក្រុមទៀត មានគ្នា៤ទៅ៥នាក់ បានចូលទៅអង្គុយហូបភេសជ្ជះដែរ តែមិនថាមូលហេតុអី ឮទាស់សំដីគ្នាបន្តិចបន្តួច ស្រាប់តែយុវជន១ក្រុមនេះបានមកវាយតប់ នឹងចាក់ទៅលើបុរស ២នាក់ ត្រូវចំម្នាក់ៗ២ដែកឆាប បង្កឲ្យរបួសធ្ងន់ ហើយក្រុមជនបង្ករត់គេចខ្លួនអស់ ទើបសមត្ថកិច្ចប៉ុស្តិ៍ មូលដ្ឋានទ្រៀលបានចុះស្រាវជ្រាវ រកមុខសញ្ញាភ្លាមៗ។
សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីដឹងមុខសញ្ញាច្បាស់ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបាន២នាក់ នៅរសៀលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ ហើយនឹងធ្វើការសាកសួរលើករណី ហិង្សាដោយចេតនា លើជនរងគ្រោះ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះសានផល ភេទប្រុសអាយុ ២៤ឆ្នាំរស់នៅភូមិឈូក ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ៕