(ភ្នំពេញ)៖ បណ្តាញចលនាស្ត្រីខណ្ឌខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី កែវ ច័ន្ទស៊ុនណារី និងមានការចូលរួមពីលោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជា អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណោះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាដែលមានជីវភាពខ្វះខាត ចំនួន៩គ្រួសារ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ក្នុងពិធីនេះ មានការចូលរួមពីបណ្តាញចលនាស្ត្រី ខណ្ឌជ្រោយចង្វារ សង្កាត់បាក់ខែង មេភូមិ និងក្រុមការងារពិសេសខណ្ឌ ដោយបាននាំយកអំណោយជាសម្ភារៈ និងថវិកាចែកជូន ក្នុងមួយគ្រួសារទទួលបាន៖
អង្ករ០១បាវ ស្មើនឹង២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ក្រមា១, សារុង១ និងថវិកា៦០,០០០រៀល។
បន្ទាប់មកលោកស្រី បានអញ្ជើញបន្តទៅសួររសុខទុក្ខ លោក ឆែ សូនី អតីតចៅសង្កាត់បាក់ខែង ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ដោយបានឧបត្ថម្ភសម្ភារៈមួយឈុត និងថវិកា៥០០,០០០រៀល និងលោក អតីតអនុប្រធានភូមិក្តីចាស់ (មានជំងឺលើសឈាម) បានឧបត្ថម្ភសម្ភារៈមួយឈុត និងថវិកា២១០,០០០រៀល។
អំណោយទាំងអស់ បានមកពី៖ អង្កររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ចំនួន១១បាវ ស្មើនឹង២៧៥គីឡូ, លោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា មាន មី១១កេស, ទឹកត្រី១១យួរ, ទឹកស៊ីអ៊ីវ១១យួរ, ត្រីខ១១យួរ និងថវិកា១,១៥០,០០០រៀល, លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភក្រមា១១ និងសារុងចំនួន១១, លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង ឧបត្ថម្ភថវិកា ១១០,០០០រៀល។
ក្នុងឱកាសនោះដែរ លោកស្រី អ៊ួង សុផល្លា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនឲ្យកូនចៅ របស់លោករស់ដោយអត់អាហារ ការថែរក្សាសុខភាព អនាម័យ ៣កុំ ៣ការពារដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្នឲ្យបានគង់វង់ ដើម្បីអនាគតកូនចៅយើង៕