(បារាំង)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអ៊ឺរ៉ុប សហការជាមួយគណបក្សប្រជាជនកម្ពុជា នៅប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃនៃការបង្កើតគណបក្សដែលបានប្រព្រឹត្ត ទៅនៅចំកណ្ដាលទីក្រុងToulouse។ ក្នុងពិធីនេះដែរ ក៏បានចូលរួមពីលោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង លោក កើត សេកាណូ ប្រធានក្រុមការងារប្រចាំប្រទេសអាល្លឺម៉ង់ និងតំបន់Midi - Pyrénés និងលោក ហួត ហាក់ ប្រធានក្រុមការងារចាត់តាំង យុវជនគណបក្សប្រជាជននៅទ្វីបអ៊ឺរ៉ុប ជាតំណាងលោក ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជីកា ជាច្រើនរូបផងដែរ។
ក្នុងនោះ លោក ហួត ហាក់ ប្រធានក្រុមការងារចាត់តាំង យុវជនគណបក្សប្រជាជននៅទ្វីបអ៊ឺរ៉ុប ក៏បានអានសារសួរសុខទុកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនផងដែរ។
បន្ថែមពីនេះ អង្គមេទិញទាំងមូល ក៏បានសម្ដែងការគាំទ្រ និងដឹងគុណ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្ដេចតេជោដែលបាន ពលីសង្គ្រោះប្រទេសជាតិ ឲ្យបានរួចផុតពីវិនាសកម្មរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ហើយបានដឹកនាំកសាងប្រទេសជាតិ ពីបាតដៃទទេរ ដើម្បីអភិវឌ្ឍន៍ រក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គម៕