(ភ្នំពេញ)៖ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល១៥ថ្ងៃ។ នេះបើតាមប្រតិទិនរបស់ គ.ជ.ប។

គួរជម្រាបថា បើតាមប្រតិទិនរបស់ គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕