(ភ្នំពេញ)៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសត្រូវនឹងគ្នាប៉ុន្មានទសវត្សមុន។ ក្នុងទស្សនកិច្ចនេះ អាមេរិក-វៀតណាម បានប្តេជ្ញាដំឡើងកម្រិតទំនាក់ទំនងការទូតប្រទេសទាំងពីរ ដើម្បីឈានដល់កម្រិតថ្មីមួយ ដែលអាចជាដៃគូយុទ្ធសាស្ត្រ ក្នុងពេលខាងមុខ ខណៈដែលអាមេរិកបានព្យាយាមទប់ទល់នឹងឥទ្ធពលរបស់ចិនកាន់តែខ្លាំងឡើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
តើអាមេរិក និងវៀតណាមមានប្រវត្តិទំនាក់ទំនងដូចម្តេច? តើហេតុអ្វី អាមេរិកសេរី និងវៀតណាមកុម្មុយនីស្ត ដែលធ្លាប់ជាសត្រូវនឹងគ្នា បានក្លាយទៅជាមិត្តនឹងគ្នា និងព្យាយាមបង្កើនភាពស្អិតរមួត?
នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយលើប្រធានបទ៖ «ទំនាក់ទំនងអាមេរិក-វៀតណាម និងការប្តេជ្ញាដំឡើងកម្រិតការទូតថ្មី» ដោយមានវាគ្មិន២រូប ដូចខាងក្រោម៖
១៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ
២៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជើងចាស់ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ
កិច្ចពិភាក្សានេះ នឹងផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់ ខាងមុខនេះ៕