(ប៉ារីស)៖ កីឡាករល្បីលំដាប់ពិភពលោកមួយចំនួន បានកើនតម្លៃខ្លួនដោយមិននឹកស្មាន អំឡុងពេលពួកគេធ្វើបាន ល្អក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 ដែលមានបារាំង ធ្វើម្ចាស់ផ្ទះដែលទើបតែបញ្ចប់កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ម្សិលមិញនេះ។
ទន្ទឹមគ្នានោះ ទីផ្សាយទិញ-ដូរកីឡាករ ក៏ចាប់ផ្តើមមានសន្ទុះ កើនឡើងជាលំដាប់ និងខ្ពស់បំផុតចំពោះកីឡាករក្នុងលីក អាជីពមួយចំនួន ដែលបានបំពេញតួនាទី យ៉ាងល្អក្នុងការជួយជាតិ របស់គេមាន ដូចខាងក្រោម ដែលធ្វើការដកស្រង់ពេញ ពីសារព័ត៌មាន BBC, Dailyma, Sky Sports និង គេហទំព័រ ESPN មានដូចខាងក្រោមនេះ៖
១/. កីឡាករខ្សែបម្រើប្រយុទ្ធ Dimitri Payet របស់បារាំង ដែលកំពុងប្រកបអាជីពក្នុងក្លឹបអាជីព West Ham United បានកើនតម្លៃខ្លួនជាង ១០០លានដុល្លារ បន្ទាប់ពីកីឡាករវ័យ ២៩ឆ្នាំរូបនេះ រកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត (Assists) បាន២គ្រាប់ ជួយបារាំងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Euro 2016 ក្នុងទឹកដីរបស់ខ្លួន ទោះបីមិនឈ្នះពានប្រចាំទ្វីបអឺរ៉ុបលើកនេះក៏ដោយ។
ម្ចាស់ក្លឹប West Ham United លោក David Sullivan បានថ្លែងប្រាប់ Dailymail ថា ក្លឹបញញួរធំ នឹងឲ្យថ្លៃពលកម្ម ១៧ម៉ឺនដុល្លារ ដល់ Payet ក្នុង១សប្តាហ៍សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧នេះ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះជាមួយ West Ham ដែលទើបតែព្រមព្រៀងនាពេលថ្មីៗនេះ ដើម្បីបញ្ចប់ការតាមប្រម៉ាញ់របស់ក្លឹប Saint-Etienne និងក្លឹប Lille របស់បារាំង ដែលតែងតែតាមទិញនាពេលកន្លងមក។
២/. ងាកទៅចាប់អារម្មណ៍កីឡាករខ្សែបម្រើប្រយុទ្ធដូចគ្នា Paul Pogba របស់បារាំងដូចគ្នា ក្លឹបអង់គ្លេស Manchester United បានហ៊ានឲ្យតម្លៃខ្លួនរហូតដល់ ១១០លានដុល្លារ ដើម្បីនាំយកកីឡាករស្បែកខ្មៅ វ័យ២៥ឆ្នាំមកកាន់ទឹកដី Old Trafford វិញ ដែលធ្វើឲ្យកីឡាកររកបាន ១គ្រាប់នៅ Euro 2016 ត្រៀម Say Good Bye ពីក្លឹប Juventus របស់ អ៊ីតាលីនាពេលដ៏ខ្លីខាងមុខនេះដែរ តែភាគីខាងសេះបង្កង់វិញ ពុំទាន់មាន Comments អ្វីឡើយ។
៣/. សម្រាប់កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic បានសម្រេចចិត្តមកលេងឲ្យ Manchester United ជាផ្លូវការ ហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho ដោយទទួលបានប្រាក់ពលកម្ម ១៦លានដុល្លារក្នុង១ឆ្នាំ តិចជាង Cristiano Ronaldo របស់ Real Madrid ២លានដុល្លារ បន្ទាប់ពីផុតកិច្ចសន្យាក្នុងក្លឹបជើងឯកបារាំង Paris Saint-Germain ដោយព្រមព្រៀងលេងឲ្យ បិសាចរយៈពេល១រដូវកាលសិន សម្រាប់កិច្ចសន្យាដំបូង។
៤/. ដោយឡែកកីឡាករខ្សែប្រយុទ្ធ ក្នុងក្រុមជម្រើសជាតិអ៊ីតាលី Graziano Pelle បានសម្រេចចិត្តចាកចេញពីក្លឹបលេង ក្នុង Premier League របស់អង់គ្លេស Southampton ហើយ ដោយផ្លាស់ ទៅលេងឲ្យក្លឹបចិន Shandong Luneng ដែលនឹងទទួលបាន ១៣,៦លានដុល្លារក្នុង១ឆ្នាំ បញ្ចប់ក្តីស្រម៉ៃរបស់ក្លឹប Chelsea និង Everton ដែលចង់បានរូបគេ ឈរក្នុងលំដាប់កីឡាករទាំង ៦រូបក្នុងចំណោម Zlatan Ibrahimovic, Cristiano Ronaldo, Lionel Messi, Hulk និង Neymar របស់ពិភពលោកដែរនោះ។
៥/. សម្រាប់កីឡាករ Gareth Bale ដែលលេងក្នុងតំណែងជាខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិវ៉េលនោះ ត្រូវបានម្ចាស់ ក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញ ប្រកាសមិនលក់រូបគេឡើយ ទោះឲ្យតម្លៃខ្លួនប៉ុន្មានក៏ដោយ នៅពេលកីឡាករវ័យ ២៨ឆ្នាំរូបនេះ ធ្វើបានល្អក្នុង Euro 2016 តាមរយៈទាត់បាល់ Free-Kick ចូលទីយ៉ាងស្អាត នៅពេលឈ្នះរុស្ស៊ី ២-១ និងឈ្នះស្លូវ៉ាគី ១-០ ដោយបានជួយឲ្យក្រុមជម្រើសជាតិវ៉េល ឡើងមកដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត បន្ទាប់ពីរង់ចាំអស់រយៈពេល ៥៨ឆ្នាំមកនេះ។
ទន្ទឹមគ្នានោះ មហាសេដ្ឋីដែលជាម្ចាស់ក្លឹប Real Madrid លោក Florentino Perez ក៏ត្រៀមបន្ថែមប្រាក់ពលកម្មដល់ Gareth Bale ទៀតដែរ ដែលលេងក្នុងតំណែង ជាខ្សែបម្រើប្រយុទ្ធល្បឿននៅ Santiago Bernabeu៕