(ភ្នំពេញ)៖ ការថែទាំ និងការជួសជុលជាប្រចាំ របស់គ្រឿងចក្រម៉ាក JCB មានលក្ខណៈងាយស្រួល និងមានតម្លៃថោកជាងរហូតដល់៣ដង បើធៀបនិងគ្រឿងចក្រដទៃទៀត។
គ្រឿងចក្រ JCB បំពាក់ដោយប្រព័ន្ធ ម៉ាស៊ីនមេកានិច ដែលមិនមានភាពស្មុគស្មាញ ជាមួយនឹងគ្រឿងបន្លាស់ ដែលអាចជួយកាត់បន្ថយ ទៅលើការចំណាយក្នុងការជួសជុល និងប្ដូរគ្រឿងបន្លាស់ជាដើម ដូចជាកម្រងប្រេង ប្រអប់លេខ និងប្រអប់ប្រេងហ្វ្រាំង តែមួយៗប៉ុណ្ណោះ ខណៈពេលដែលគ្រឿងចក្រផ្សេងទៀតបំពាក់គ្រឿងបន្លាស់ទាំងនោះរហូតដល់៣ ដែលបង្ករឲ្យមានភាពស្មុគស្មាញ ទាំងការជួសជួល និងថែទាំ។ ដូច្នោះហើយ បើសិនត្រូវការប្ដូរគ្រឿងបន្លាស់ គ្រឿងចក្រ JCB ចំណាយតិចជាង។
គ្រឿងចក្រម៉ាក JCB ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន RMA Cambodia ។
រាល់ព័ត៌មានលំអិតទំនាក់ទំនង តាមអាស័យដ្ឋានខាងក្រោម៖
JCB-Showroom & Service Centre
អាគារលេខ ០៤០៧៥ ផ្លូវមៃដា សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Tel: 012 88 72 78
Email: [email protected]