(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសជាមួយ Fresh News លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោក មួង សូនី ប្រធានក្រុមយុវជន១០០រាត្រី បានចាត់ទុកថា សម្តីសាសងរឿងលើគ្រែរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន គឺបង្ហាញអំពីចរិតអសីលធម៌ និងប្រមាថតម្លៃស្ត្រីខ្មែរ។
ការលើកឡើងរបស់ មន្ត្រីសង្គមស៊ីវិលទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពីសំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលសាសងជាមួយនឹងស្ត្រីម្នាក់ដែលមានប្តីរួចទៅហើយនោះ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកសឹងតែរៀងរាល់រាត្រី ដោយក្នុងសំឡេងនោះ លោក លី សុធារ៉ាយុទ្ធ តែងតែឱ្យស្ត្រីរូបនោះថតរូបអាសអាភាស ផ្ញើឱ្យខ្លួនមើលជាប្រចាំ។
សូមទស្សនាកិច្ចសម្ភាសរវាង Fresh News និង មន្ត្រីសង្គមស៊ីវិលទាំងពីររូបដូចតទៅ៖