(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ មានករណីធ្លាយបំពង់មេនាំ ទឹកស្អាតទំហំ ៥០០មីល្លីម៉ែត្រ ស្ថិតក្នុងការដ្ឋានសាងសង់ ចំណតរថយន្តរបស់ ក្រុមហ៊ុនវឌ្ឍន: ទល់មុខសួនច្បារសត្យមុន្នីចេតីយ៍ ដោយសារតែគ្រឿងចក្ររបស់ការដ្ឋានជីកកាយប៉ះ។
រដ្ឋាករទឹកបានឲ្យដឹងទៀតថា ខណ:ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ជាបណ្តោះអាសន្ននៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាល១ សង្កាត់ផ្សារកណ្តាល២ និងសង្កាត់ផ្សារថ្មី ដើម្បីធ្វើការជួសជុលបំពង់ទឹកស្អាត ដែលលេចធ្លាយនោះជាបន្ទាន់ និងត្រូវការពេលវេលាយូរបន្តិច ដោយសារទីតាំងស្ថិត នៅក្រោមបេតុងមានការលំបាក ក្នុងការជួសជុល។ អាស្រ័យហេតុនេះ សូមការអធ្យាស្រ័យដោយក្តីអនុគ្រោះ៕