(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំថ្នាក់ដឹកនាំក្រសួង នាំយកអំណោយទាន រួមទាំងទេយ្យវត្ថុ និងបច្ច័យ៤មួយចំនួន ថ្វាយប្រគេនជូនសម្តេចព្រះវនរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងនៃកម្ពុជា និងព្រះភិក្ខុសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សា ក្នុងវត្តចន្ទបុរីវង្ស។

សូមបញ្ជាក់ថា នៅរដូវនេះ គឺជាពេលវេលាដែលព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីរង់ចាំព្រះវស្សា ហេតុដូច្នេះហើយប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ បាននាំគ្នានាំ ទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ នៅតាមវត្តនានាតាមមូលដ្ឋាន៕