(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងនាំអំណោយរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ប្រគល់ជូនដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការចំនួន ២៦គ្រួសារ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានគូសបញ្ជាក់ថា យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។ លោកបានបន្ថែមទៀតថា ទោះបី អ៊ុំ ពូ មីង និងបងប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ដ៏ធំធេងនេះ បានបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានឡើ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និងយោធិនពិការ។
ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបន្ថែមថា លោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជនដោយបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានផ្តាំផ្ញើយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឱ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សូមអ៊ុំ ពូ មីង និងបងប្អូន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនេះ បាននាំយកនូវអំណោយរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ក្នុងម្នាក់ៗទទួលបានរួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕