(ភ្នំពេញ)៖ សំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេបន្តទម្លាយថែមទៀត នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។ ម្តងនេះ ក្នុងសំឡេងបានបង្ហាញថា លោក លី សុធារ៉ាយុទ្ធ បានទាមទារឱ្យស្រីស្នេហ៍ថតរូបអាសអាភាស ហើយផ្ញើមកខ្លួន ទើបមានកម្លាំងទៅកាន់ទីស្នាក់ការបក្ស។
វីដេអូអំពីទង្វើអសីលធម៌របស់មេដឹកនាំគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាម ហ្វេសប៊ុកឈ្មោះ Anna Andonian ដែលទម្លាយវីដេអូនេះ បានសរសេរដូច្នេះថា៖ «ស្តាប់ឃ្លីបសំឡេង អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ មួយនេះយើងពិតជាអាច
ប៉ាន់ស្មានបានយ៉ាងច្បាស់ថា «អនាគតគណបក្សមួយនេះ នឹងទៅជាបែបណាបាត់ទៅហើយ» ព្រោះតែមានថ្នាក់ដឹកនាំសុទ្ធតែងប់នឹងវក់នឹងស្រីៗបែបនេះ ជាពិសេសមនុស្សប្រភេទ «មុនទៅស្នាក់ការបក្សធ្វើការកើត ទាល់តែសុំឱ្យស្រីស្នេហ៍ ថតកំប៉ុមពីតឱ្យខ្លួនមើលសិនបានមានអារម្មណ៍ និងកម្លាំងធ្វើការ»! អស់ឆ្ងល់!»។
នេះជាវីដេអូទី១៧ហើយ ចាប់តាំងមានការទម្លាយានាថ្ងៃដំបូង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក៕
ខាងក្រោមនេះជាសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន៖