(ភ្នំពេញ)៖ អតីតសកម្មជនក្រុមប្រឆាំង លោក សឿង សុធានី ដែលបច្ចុប្បន្នជា ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងជាទីប្រឹក្សាសហភាពអង្គការសហគមស៊ីវិល បានលើកឡើងថា ការរិះគន់របស់ លោក គឹម សុខ ចំពោះការតែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត និងកូនៗថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែចង់បំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ប៉ុន្តែល្បិចនេះនឹងមិនអាចទៅរួចឡើយ។

ប្រតិកម្មរបស់ លោក សឿង សុធានី បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ ដែលវិទ្យុមួយចំនួនហៅថាជាអ្នកវិភាគ បានផ្តល់បទសម្ភាសដល់សារព័ត៌មាន The Cambodia Daily ដោយវាយប្រហារចំពោះការតែងតាំងកូនៗរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអត្ថាធិប្បាយបែបញុះញង់ផ្សេងៗ។

លោក សឿង សុធានី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលរឹងមាំ ហើយរាល់អ្វីៗបានអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង សាមគ្គី និងឯកភាព ដែលនេះជាចំំណុចខ្លាំងរបស់គណបក្សប្រជាជន ជាង៤០ឆ្នាំមកហើយ។ លោកបានបន្ថែមថា ការតែងតាំងកូនមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរាជរដ្ឋាភិបាល ទៅតាមស្ថានភាពច្បាប់ ទៅតាមលក្ខខណ្ឌរបស់បក្ស ប៉ុន្តែគណបក្សនេះ ក៏បានបញ្ចូលនូវលើកទឹកចិត្តដល់យុវជនចម្រុះផងដែរ។

អតីតសកម្មជនក្រុមប្រឆាំងនេះ បានអះអាងថា ការលើកឡើងរបស់ លោក គឹម សុខ គ្មានមូលដ្ឋានទាល់តែសោះ។ លោកក៏បានរំលឹកផងដែរ អំពីអំពើពុករលួយនៅក្នុងអតីតគណបក្សប្រឆាំង ដែលមានការប្រកាន់បក្សពួក និងពុករលួយ ដែលទាល់តែអ្នកមានលុយ និងបក្ខពួក ទើបអនុញ្ញាតឱ្យឈរឈ្មោះ។

ខាងក្រោមនេះជាការលើកឡើងរបស់ លោក សឿង សុធានី៖