
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សហភាពអឺរ៉ុប ផ្ដល់លុយ ៥០លានអឺរ៉ូ ដល់អ៊ុយក្រែន ដើម្បីលុបបំបាត់អំពើពុករលួយ
12-07-2016 08:43
(កៀវ)៖ សហភាពអឺរ៉ុប (EU) បានផ្ដល់កញ្ចប់ថវិកា ៥០លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលមាននៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែកក្កដា។
ស្នងការអឺរ៉ុបទទួលបន្ទុកគោលនយោបាយក្នុងតំបន់ លោក Johannes Hahn បានថ្លែងឲ្យដឹងនៅក្នុងវេទិកាមួយនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយសង្កត់ធ្ងន់ពីតម្រូវការបាច់មួយ ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេសមួយ និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រព័ន្ធច្បាប់ ដូចជាប្រព័ន្ធតុលាការ, សេវាសាធារណៈ និងវិស័យថាមពលជាដើម។
ជាមួយគ្នានោះផងដែរ EU មានបំណងដើម្បីជំរុញកំណែទម្រង់សេវាសាធារណៈនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីនឹងកញ្ចប់ថវិកា ១០០លានអឺរ៉ូ៕