(កណ្ដាល)៖ រយ:ពេល៣ថ្ងៃ សង្ក្រាន្តឆ្នាំថ្មីនៅស្រុកល្វាឯម ខេត្តកណ្តាល បានទាក់ទាញភ្ញៀវទេសចរណ៍បានជិត ១០ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយរដ្ឋបាលស្រុកបានរៀបចំកន្លែងសប្បាយរីករាយជាច្រើន កន្លែងជុំវិញស្រុកតែម្ដង ជាមួយនឹងសន្តិសុខល្អបំផុត។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១៨ ខែមេសានេះ ដោយដំបូងលោកសូមអរគុណសន្តិភាព ហើយលោកចាត់ទុកថា កត្តាសន្តិភាពនេះហើយ ដែលផ្ដល់ឱកាសដល់យើងបង្កើតសង្ក្រាន្តឆ្នាំថ្មីលើទឹកដីស្រុកល្វាឯម ជាមួយការលេងកម្សាន្តល្បែងប្រជាប្រីយ៍ខ្មែរជាច្រើន ព្រមទាំងមាការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ..ល... ជាមួយនឹងស្នូរសម្លេងស្រែកហ៊ោរកញ្ជ្រៀវ រាំរែកសប្បាយ ភ្លេងកន្ត្រាក់អារម្មណ៍។

លោកបន្តថា «សម្រាប់សង្ក្រាន្តស្រុកល្វាឯមនេះទៀតសោត ជាសក្ខីកម្មយ៉ាងច្បាស់លាស់បង្ហាញពីតម្លៃសន្តិភាពយ៉ាងពិតប្រាកដ ដែលកម្ពុជាយើងជាង៥០០ឆ្នាំមកហើយមិនដែលជួបឡើយ ទើបតែមកជួប និងភ្លក់រសជាតិយ៉ាងផ្អែមល្ហែមនៃសន្តិភាពពេញលេញនៅសម័យតេជោសែនយើងនេះទេ ដែលពលរដ្ឋយើងទូទាំងនគរ ស្គាល់រសជាតិសេរីភាព សិទ្ធិពេញលេញ រស់រានមានជីវិតយ៉ាងសប្បាយរីករាយ ស្គាល់តែការរីកចំរើន ការអភិវឌ្ឍន៍ ស្គាល់ពីការរួបរួមជាតិជាធ្លុងមួយបានយ៉ាងដូច្នេះ។ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តភាពរុងរឿង រីកចំរើន លូតលាស់ និងសន្តិភាពពេញលេញបន្តទៀត»

សូមជម្រាបថា សម្រាប់សង្ក្រាន្តនៅស្រយកល្វាឯមនេះ បងប្អូនប្រជាពលរដ្ឋ សំដែងការសប្បាយរីករាយឥតឧបមាជាមួយនឹងការពេញចិត្តចំពោះការដឹកនាំប្រទេសជាតិជាតិបានល្អ ដឹកនាំថ្នាក់មូលដ្ឋានបានល្អ ហើយអរគុណដល់ថ្នាក់ ដឹកនាំ ដែលបានគិតគូរផ្ដល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ឲ្យមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕