(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, និងជួញដូរ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,១២៧ករណី ឃាត់មនុស្ស៥,០៨០នាក់ (ស្រី៣៣៦នាក់)៕