(កណ្ដាល)៖ ចូលឆ្នាំថ្មីប្រពៃណីជាតិរយ:ពេល៣ថ្ងៃ ទីក្រុងអរីយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មីមានលោក ចាន់ តារា ជាអភិបាលក្រុងវ័យផងនោះ បានរៀបចំកន្លែងលេងសប្បាយជាច្រើនកន្លែង ជាមួយនឹងសន្តិសុខល្អបំផុត ដោយទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តបាន ៤២,៥០០នាក់ និងភ្ញៀវបរទេសចំនួន ២៥០នាក់។
លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១៨ ខែមេសាថា កត្តាសន្តិភាពនេះហើយ ដែលផ្ដល់ឱកាសដល់យើងបង្កើតសង្ក្រាន្តឆ្នាំថ្មីលើទឹកដីក្រុងទើបបង្កើត ថ្មី លើ២៦ទីតាំង ជាមួយនឹងការលេងកម្សាន្តល្បែងប្រជាប្រីយ៍ខ្មែរជាច្រើន ព្រមទាំងលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ..ល... ជាមួយនឹងស្នូរសម្លេងស្រែកហ៊ោរកញ្ជ្រៀវ រាំរែកសប្បាយ ភ្លេងកន្ត្រាក់អារម្មណ៍។
សូមជម្រាបថា ទីតាំងសង្ក្រាន្តឆ្នាំថ្មីក្នុងក្រុងអរិយក្សត្រដូចខាងក្រោម៖
*ទី១៖ សង្កាត់បាក់ដាវ ២,០០០ នាក់ (១ទីតាំង)
*ទី២៖ សង្កាត់កោះឧកញ៉ាតី ២,៥០០ នាក់ (៣ ទីតាំង)
*ទី៣៖ សង្កាត់ព្រែកអំពិល ៥,០០០ នាក់ (៣ ទីតាំង)
*ទី៤៖ សង្កាត់ព្រែកលួង ៤,៥០០ នាក់ (៣ ទីតាំង)
*ទី៥៖ សង្កាត់ព្រែកតាកូវ ៤,០០០ នាក់ (២ ទីតាំង)
*ទី៦៖ សង្កាត់ស្វាយជ្រំ ៣,០០០ នាក់ (២ ទីតាំង)
*ទី៧៖ សង្កាត់អរិយក្សត្រ ៥,៥០០ នាក់ (៥ ទីតាំង)
*ទី៨៖ សង្កាត់បារុង ២,៥០០ នាក់ (១ ទីតាំង)
*ទី៩៖ សង្កាត់ពាមឧកញ៉ាអុង ៤,០០០ នាក់ (២ ទីតាំង)
*ទី១០៖ សង្កាត់ព្រែកក្មេង ៤,៥០០ នាក់ (២ ទីតាំង)
*ទី១១៖ សង្កាត់សារិកាកែវ ៥,០០០ នាក់ (២ ទីតាំង)។
សូមជម្រាបថា សម្រាប់សង្ក្រាន្តនៅក្រុងអរិយក្សត្រនេះ បងប្អូនប្រជាពលរដ្ឋ សំដែងការសប្បាយរីករាយឥតឧបមាជាមួយនឹងការពេញចិត្តចំពោះការដឹកនាំប្រទេសជាតិជាតិបានល្អ ដឹកនាំថ្នាក់មូលដ្ឋានបានល្អ ហើយអរគុណដល់ថ្នាក់ដឹកនាំ ដែលបានគិតគូរ ផ្ដល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ឲ្យមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕