(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការអញ្ជើញពិនិត្យអគារថ្មីនេះ ក៏មានការអមដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិផងដែរ។
សូមជម្រាបថា អគារថ្មីនៃមន្ទីរពេទ្យកុមារជាតិនេះ បានចាប់ផ្ដើមសាងសង់កំឡុងឆ្នាំ២០២១ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕