(ភ្នំពេញ)៖ វិទ្យាស្ថានសារគនាគមន៍កម្ពុជា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ វគ្គបណ្ដុះបណ្ដាល «សិទ្ធទទួលព័ត៌មាន» ចំនួន១៥កន្លែង ដល់បេក្ខជន ដែលជាអ្នកសារព័ត៌មាន និងទំនាក់ទំនងចូលសិក្សារវគ្គ បណ្ដុះបណ្ដាលនេះ។
វគ្គសិក្សានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៦ និងបញ្ចប់នៅ ខែកម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថមពីទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO និងមានការគាំទ្រពីក្រសួងព័ត៌មានផងដែរ។
វគ្គសិក្សារនេះបែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទី១ គឺផ្ដោតទៅលើការបណ្ដុះបណ្ដាលក្នុងថ្នាក់ ដែលសិក្សាទៅលើការ សរសេរព័ត៌មានបែបស៉ើបអង្កេត និងក្រមសីលធម៌ព័ត៌មាន ដែលប្រព្រឹត្តិទៅពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ និងតម្រូវឲ្យ សិស្សសិក្សា ២សប្ដាហ៍ក្នុងមួយខែ។
ចំណែកដំណាក់កាលទី២ គឺសិក្ខាកាមត្រូវតម្រូវឲ្យចុះអនុវត្តន៍ផ្ទាល់ ដើម្បីផលិតអត្ថបទបែបស៉ើបអង្កេតមួយ ដែលចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបញ្ចប់នៅខែកុម្ភៈ ឆ្នាម២០១៧។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនង តាមប្រព័ន្ធលេខទូរស័ព្ទ៖ ០២៣ ៦៥១ ០៣៣៣/ ០៨៩ ៨៧ ៨៧ ៦៤ ឬអាចទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិក [email protected]៕