(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអំពាវនាវដល់យុវជន យុវតីទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងទទូចឲ្យអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់អប់រំ កូនចៅរបស់ខ្លួន កុំឲ្យប្រើប្រាស់គ្រឿងញៀន ព្រោះវានឹងក្លាយជាមេរោគបំផ្លាញសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
លោកអភិបាលខេត្ត បានថ្លែងអំពាវនាវដូច្នេះ ក្នុងពេលចូលរួមប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
ការប្រារព្ធទិវានេះ ក៏មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ម៉ក ជីតូ អគ្គស្នងការរងនគបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀនផងដែរ៕