(ក្រចេះ)៖ កាលពីវេលាម៉ោង ៥៖៥៥នាទីល្ងាច ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ នៅខាងកើតរូបគ្រុឌ ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិ ស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះមានរថយន្ដកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ១តោន បានបុកនារីវយ័ក្មេងម្នាក់ បណ្ដាលឲ្យស្លាប់នៅពេល យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

នៅក្នុងហេតុការណ៍នេះ នគរបាលចរាចរណ៍ខេត្ត បានប្រាប់ឲ្យដឹងថា បង្កដោយរថយន្ដកូរ៉េបើកទិសដៅពីកើតទៅលិចលុះដល់ចំណុច កើតហេតុ រថយន្ដកូរ៉េបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូC១០០ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A-2491 តែម្ដងហើយអ្នកបើកបររថយន្ដ រត់បាត់មិនស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះបើកម៉ូតូឈ្នោះ មាស ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិឬស្សីចារ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលខេត្តបានបន្ដទៀតថា រថយន្ដនិងម៉ូតូត្រូវបានត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ចំណែកសាកសព ប្រគល់ជូនគ្រុមគ្រួសារ យកទៅធ្វើបុណ្រតាមប្រពៃណី។ ដោយឡែក ក្នុងថ្ងៃដដែលនោះផងដែរ នៅត្រុងចំណុចគីឡូម៉ែត្រលេខ៣៨ ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅវេលាម៉ោងជាង៥ល្ងាចបុរសម្នាក់វយ័១៦ឆ្នាំជិះម៉តូដួល ខ្លួនឯងបណ្ដាលឲ្យស្លាប់និង កន្លែងកើតហេតុមានឈ្មោះរីប៉ាសីសជនជាតិខ្មែរឥស្លាម រស់នៅអន្លង់រមៀត ឃុំសន្លប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕