(ពោធិ៍សាត់)៖ តាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា រយៈពេល៣ថ្ងៃ (ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ទូទាំងខេត្តពោធិ៍សាត់ កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១២លើក បណ្តាលឱ្យមនុស្សចំនួន០៧នាក់ បាត់បង់ជីវិត និងមនុស្សចំនួន ៣៩នាក់ បានរងរបួសធ្ងន់ស្រាល។
របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាន១២លើកនោះ គឺនៅក្រុងពោធិ៍សាត់ ១លើក, ស្រុកក្រគរ ៦លើក, ស្រុកវាលវែង ២លើក, ស្រុកភ្នំក្រវាញ ១លើក, ស្រុកបាកាន ២លើក បណ្តាលឱ្យរងគ្រោះដល់មនុស្ស ចំនួន៣៩នាក់ ក្នុងនោះ៖ ស្លាប់៧នាក់ ស្រី០៣នាក់ និងរបួស៣៣នាក់ ស្រី០៦នាក់ ព្រមទាំងខូចខាតមធ្យោបាយ ចំនួន២៣គ្រឿង (រថយន្ត៤គ្រឿង ម៉ូតូ១៩គ្រឿង)។
សូមជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕