(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ។
សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។ តំណភ្ជាប់ទីតាំង WiFi សាធារណ: https://mptc.gov.kh/public-wifi៕