(រតនគិរី)៖ របាយការណ៍របស់ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តកើតឡើងចំនួន២លើក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងខូចខាតម៉ូតូ៣គ្រឿង និងរថយន្ត ១គ្រឿង។

របាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងទៀតថា បើប្រៀបធៀបរយៈពេល៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីឆ្នាំ២០២២ ឃើញថា គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន១លើក, មនុស្សស្លាប់ថយចុះចំនួន ២នាក់, របួសធ្ងន់ថយចុះចំនួន៣នាក់ និងរបួសស្រាលថយចុះចំនួន១នាក់។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តរតនគិរី បានប្រើប្រាស់កម្លាំងនគរបាលស្នងការចំនួន ២៧៣នាក់, កម្លាំងការពារអន្តរាគមន៍ក្រុង ស្រុកចំនួន៧០៣នាក់ (សរុប៩៧៦នាក់) សហការជាមួយកម្លាំងពាក់ព័ន្ធដទៃទៀតដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្ត សង្ក្រាន្តរតនគិរី រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តរតនគិរី៕