(កោះកុង)៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាតិ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន១៦,៣០៦នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិមានចំនួន១៥​,៩៨០នាក់ ភ្ញៀវបរទេសមានចំនួន៣២៦នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង។

ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺមានការយកចិត្តទុកដាក់ពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្នុងការថែរក្សាបរិស្ថាន អនាម័យ សុខសុវត្ថិភាពនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍នានា៕