(តាកែវ)៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង១១ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១០០នាក់។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ នៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នៅទូទាំងខេត្តតាកែវចំនួន១២កន្លែង បានទាក់ទាញភ្ញៀវទេសចរជាតិចំនួន១១,២៥០២នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន១០០នាក់។
របាយការណ៍ដដែលបានបន្តថា ទីតាំងទេសចរណ៍ភ្នំតាម៉ៅ ទន្លេបាទី ភ្នំជីសូ ជាពិសេសក្រុងដូនកែវ ដែលអាជ្ញាធខេត្តបានរៀបចំសង្រ្កាន្តបានទទួលប្រជាពលរដ្ឋមកលេងកកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។
ដោយឡែក បញ្ហាសន្តិសុខអាជ្ញាធមូលបានរៀបចំកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋានបានយ៉ាងល្អប្រសើរ៕