(កំពង់ស្ពឺ)៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរទៅមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅទូទាំងខេត្តកំពង់ស្ពឺចំនួន៥០៩,០៩៨នាក់។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ក្នុងនោះភ្ញៀវទេសចរមកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តចំនួន៤៨០,៣០៥នាក់ ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន២៨,៧៩៣នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន៣,៨០០នាក់។

លោក វ៉ី សំណាង បានបន្តថា ដោយកត្តាសន្តិសុខ សុវត្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមកក​ម្សាន្តសប្បាយ និងលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តបានបង្កើតទីតាំងត្រជាក់សម្រាប់ឲ្យពលរដ្ឋមកកម្សាន្តផងដែរ៕