(ប៉ៃលិន)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តប៉ៃលិនទទួលបានភ្ញៀវទេសចរសរុបចំនួន៣៩៦,០៥៥នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ចំនួន ៧៧,៩១៥នាក់។ ថ្ងៃទី១៥ ខែមេសា ចំនួន ១៤៩,៣៥៣នាក់ និងថ្ងៃទី១៦ ខែមេសា ចំនួន ១៦៨,៧៨៧នាក់។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ រយៈពេល៣ថ្ងៃនេះ៕