(កំពត)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន៨៦៦,៦៦៦នាក់ ក្នុងនោះអន្តរជាតិមានចំនួន៣,៧៣៣នាក់។ នេះបើតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
* ថ្ងៃទី១ សរុបចំនួន៩៤,៥៦៧នាក់ ក្នុងនោះអន្តរជាតិ៧៧៧នាក់។
* ថ្ងៃទី២ សរុបចំនួន៤០២,៤៤២នាក់ ក្នុងនោះអន្តរជាតិ១,៦១៦នាក់។
* ថ្ងៃទី៣ សរុបចំនួន៣៦៩,៥៦៧នាក់ ក្នុងនោះអន្តរជាតិ១,៣៤០នាក់
លោកអភិបាលខេត្តបានបន្តថា ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមសង្រ្កាន្តក្នុងក្រុងកំពតមានចំនួនសរុប៣៦៩,៦៥៧នាក់ រួមនឹងភ្ញៀវអន្តរជាតិ១,៣៤០នាក់។
ចំណែកភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានាចំនួន៥២,៥៩៧នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៦១២នាក់។
លោក ម៉ៅ ធនិន បានបន្តទៀតថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសង្រ្កាន្តក្នុងក្រុងប្រមាណ៣១៧,០៦០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៧២៨នាក់៕