(ភ្នំពេញ)៖ របាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣ថ្ងៃ (ថ្ងៃទី១៤ ១៥ និង១៦ ខែមេសា) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៤៣លើក បណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត និង៧៧នាក់រងរបួសធ្ងន់ស្រាល។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៦លើកស្លាប់មនុស្ស២នាក់ របួស១២នាក់។ ថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០លើកស្លាប់ ៧នាក់ និងរបួស៤៨នាក់។ចំណែកថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧លើកស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។

សូជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕