(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានប្រារព្ធពិធីស្រង់ព្រះក្នុងថ្ងៃវរ:ឡើងស័ក (ថ្ងៃទី៣) នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “ចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣” ក្នុងបរិវេណវត្តរតនវនារាមបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីបានរៀបចំគ្រឿងសក្ការបូជាទៀនធូប ទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រង់ព្រះបដិមា ព្រះសង្ឃ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជាគ្រប់ក្រុមគ្រួសារទាំងអស់ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោលសាងបាននូវកុសលថ្មី និងធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន៦៩អង្គផងដែរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារបានបន្តចូលរួមលេងល្បែងប្រជាប្រីយមាន៖ វាយក្អម និងរាំកម្សាន្តចង្វាក់ប្រពៃណីខ្មែរជាដើម ជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅរសៀលថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារគ្រប់ថ្នាក់បានបន្តចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋច្រើនកុះករបង្កើនភាពស្និទ្ធស្នាល និងអធិកអធិកអធមនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោមម្លប់សន្តិភាព ប្រកបដោយមិត្តភាព និងសេចក្តីថ្លៃថ្នូរតាមគន្លងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់នៃប្រជាជាតិខ្មែរ៕