(បាត់ដំបង)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឡើងវារៈឡើងស័ក ស.ស.យ.ក.ខេត្តបាត់ដំបង បានរៀបចំពិធីស្រង់ព្រះ ក្នុងបរិវេណ តំបន់សាសនា សង្ក្រាន្តបាត់ដំបង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកស្រី, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី, លោក ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង និងលោកស្រី និងលោក នូវ សុខភាព ប្រធានប្រតិបត្តិសង្ក្រាន្តបាត់ដំបង។

ក្នុងនោះ ក៏មានការចូលរួមពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកា ស.ស.យ.ក.ខេត្តបាត់ដំបង និងប្រជាពលរដ្ឋរាប់ពាន់នាក់ថែមទៀតផង។

គួរជម្រាបថា សង្ក្រាន្តបាត់ដំបងថ្ងៃទី៣ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាន សំរុកមកលេងនៅតំបន់ត្រជាក់ចិត្ត ក្រោមបរិយាកាសរីករាយយ៉ាងខ្លាំង។

ការសម្រុកមកលេងនៅតំបន់ត្រជាក់ នៃសង្ក្រាន្តបាត់ដំបងនេះ ក៏ស្ថិតក្រោមការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។ ទាំងអាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ឲ្យបានច្រើនកុះករនៅក្នុងសង្ក្រាន្ដបាត់ដំបង ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់៕