(បាត់ដំបង)៖ សង្ក្រាន្តបាត់ដំបងថ្ងៃទី៣ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាន សំរុកមកលេងនៅតំបន់ត្រជាក់ចិត្ត ក្រោមបរិយាកាសរីករាយយ៉ាងខ្លាំង។
អាជ្ញាធរខេត្តបាត់ដំបង និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសានេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ បងប្អូនប្រជាពលរដ្ឋបានសម្រុកមកលេងសង្ក្រាន្តបាត់ដំបងរាប់ពាន់នាក់ ជាពិសេសពួកគាត់មកលេងនៅតំបន់ត្រជាក់ចិត្ត។
តំបន់ត្រជាក់ចិត្ត ចង់សំដៅថាជាទីដែលបងប្អូនមកបាញ់ទឹកដាក់គ្នា និងមានការប៉ាតម្សៅ ដោយសប្បាយចិត្តយ៉ាងខ្លាំង។ ការសម្រុកមកលេងនៅតំបន់ត្រជាក់ នៃសង្ក្រាន្តបាត់ដំបងនេះ ក៏ស្ថិតក្រោមការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។
ទាំងអាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ឲ្យបានច្រើនកុះករនៅក្នុងសង្ក្រាន្ដបាត់ដំបង ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។