(កំពង់ឆ្នាំង)៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៧ខ្នងក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ត្រូវបានខ្យល់កន្ត្រាក់គួចចំបណ្ដាលឱ្យរងការខូចខាតខ្លាំង និងមធ្យម កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ។
បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកកំពង់លែង បានឱ្យដឹងថា លំនៅឋានប្រជាពលរដ្ឋទាំង ១៧ខ្នង ដែលបានរងនូវការខូចខាតទាំងនេះ ភាគច្រើនគឺរបើកដំបូល និងជញ្ជាំង ដែលបានកើតហេតុមានចំនួន៤ឃុំ ក្នុងនោះមាននៅឃុំផ្លូវទូកចំនួ ន១០ខ្នង, ឃុំប្រឡាយមាស ១ខ្នង, ឃុំច្រណូកចំនួន០៥ ខ្នង,និងឃុំពោធិចំនួន១ខ្នង។
ឆ្លៀតក្នុងឱកាសនេះលោកអធិការ ក៏ដូចជាអាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយសារតែខណៈពេលនេះជាដើមរដូវវស្សា អាចមានភ្លៀងខ្យល់និងផ្គរន្ទះ ភាគច្រើនបានកើតឡើងនៅតាមទីជនបទស្រុកស្រែចម្ការដែលអាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាសមត្ថកិច្ច និងអាជ្ញាធរក៏សូមចូលរួមសោកស្ដាយចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូនខាងលើនេះផងដែរ៕