(ភ្នំពេញ)៖ ក្រុមកីឡាករឈុតថ្នាល យុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល និងស៊ីសង្វាក់គ្នាជាខ្លាំង ដោយបានលត់ក្រុម U-16 ឡាវ ដោយលទ្ធផលបច្ចេកទេស ៣-១ យប់មិញនេះនៅពហុកីឡដ្ឋានជាតិ ពី១ប្រកួតដំបូងសន្សំពិន្ទុក្នុងពូល B នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-16 Championship 2016 ដែលមានកម្ពុជា ធ្វើម្ចាស់ផ្ទះ។
គ្រាន់តែបាល់វិលភ្លាម ជម្រើសជាតិឈុតតូចកម្ពុជា បានធ្វើការវាយសម្រុកទៅលើក្រុមឡាវយ៉ាងខ្លាំងក្លា និងមានឱកាសជាច្រើន តែធ្វើបានសម្រេចតែ២គ្រាប់ប៉ុណ្ណោះក្នុងវគ្គទី១ រយៈពេល៤៥នាទីដំបូង ដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤២ និងមិត្តរួមក្រុមកីឡាករ ស៊ិន កក្កដា រកបានគ្រាប់ទី២ នៅនាទីទី៤៥។
តែយ៉ាងក៏ដោយ ក៏ខិតខំវាយបកវិញរបស់ U-16 ឡាវ មិនឥតប្រយោជន៍ ដោយរកបាន១គ្រាប់វិញដែរ នៅនាទីទី៨៣ ចុងម៉ោង ធ្វើបានសម្រេចដោយកីឡាករ Bounphachan Bounkong៕
សូមទស្សនាវិដេអូ HighLight មានដូចខាងក្រោមនេះ៖
U-16 របស់កម្ពុជា (ឯកសណ្ឋានពណ៌ ខៀវ)