(ភ្នំពេញ)៖ របាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល២ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ២៦លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់បាត់បង់ជីវិត និង៦០នាក់រងរបួសធ្ងន់ស្រាល។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៦លើកស្លាប់មនុស្ស២នាក់ របួស១២នាក់។ ចំណែកឯថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០លើកស្លាប់ ៧នាក់ និងរបួស៤៨នាក់។

សូជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕