(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី១៥ ខែមេសានេះ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្តកំពង់ស្ពឺ បានទាក់ទាញប្រជាពលរដ្ឋចូលរួមកម្សាន្តជិត២០ម៉ឺននាក់។

បើតាមអភិបាលខេត្ត, សម្រាប់បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានពង្រឹងបានយ៉ាងល្អប្រសើរនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

ការចូលរួមកម្សាន្តរបស់ប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងប្រទេសនេះ បានបង្ហាញឲ្យឃើញពីសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។