(ព្រៃវែង)៖ បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងនេះ មានអ្នកទេសចរជាតិមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណជា១២២,៦៤១នាក់។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានថ្លែងថា គណៈបញ្ជាការឯកភាពខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែង ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ អនាម័យបរិស្ថាន។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ២០២៣នេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់១៦ ខែមេសា៕