(កណ្ដាល)៖ សង្ក្រាន្ដខេត្តកណ្ដាល ដែលបានកំពុងប្រព្រឹត្តិទៅ នៅភ្នំព្រះរាជទ្រព្យកំពុងដំណើរការទៅយ៉ាងរលូន ក្រោមដំបូលសន្ដិភាព។
នៅថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ឯណោះ ហើយបន្តសម្រុកបុកចូលមកលេងកាន់តែច្រើនឡើងៗ ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ រីករាយខ្លាំងណាស់ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ របស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
កាលពីម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាខេត្តលោកបណ្ឌិត ម៉ៅ ភិរុណ , លោកគង់ សោភ័ណ្ឌ អភិបាលខេត្ត ,លោកនូវប៉េង ចាន់តារា អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក បានចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» បុត្រីទី៦នៃកបិលមហាព្រហ្ម ដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញ្ញាឮ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា មិនទាន់ទាំងដល់ថ្ងៃចូលឆ្នាំផង(កៀកថ្ងៃចូលឆ្នាំ), គេសង្កេតឃើញពលរដ្ឋ ពិសេសក្រុមយុវជន ចាប់ផ្ដើមលេងកំសាន្តបណ្ដើរៗទៅហើយដែលមានចំនួនប្រមាណជា៥ម៉ឺននាក់ឯណោះ។
បន្ថែមលើសនេះ គ្រាន់តែថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋយើងប្រមាណជាង១៥ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកភ្នំព្រះរាជទ្រព្យ ជាមួយនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រពៃណីជាតិជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។
សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះជាថ្ងៃចូលឆ្នាំទី២ ពលរដ្ឋកាន់តែសម្រុកមកលេងយ៉ាងកក្រើកឡើងៗ ហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសន្តិភាពពេញលេញបរិបូរណ៍ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ខេត្តកណ្ដាលបានយ៉ាងមានប្រសិទ្ធភាព ,ពិសេសខ្លាំងណាស់ ។
មិនតែប៉ុណ្ណោះ សម្រាប់សង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនេះទៀតសោត គឺជាសក្ខីកម្មយ៉ាងច្បាស់លាស់បង្ហាញពីតម្លៃសន្តិភាពយ៉ាងពិតប្រាកដ ដែលកម្ពុជាយើងជាង៥០០ឆ្នាំមកហើយមិនដែលជួបឡើយ ទើបតែមកជួប និងភ្លក់រសជាតិយ៉ាងផ្អែមល្ហែមនៃសន្តិភាពពេញលេញនៅសម័យតេជោសែនយើងនេះទេ ដែលពលរដ្ឋយើងទូទាំងនគរ ស្គាល់រសជាតិសេរីភាព សិទ្ធិពេញលេញ រស់រានមានជីវិតយ៉ាងសប្បាយរីករាយ ស្គាល់តែការរីកចំរើន ការអភិវឌ្ឍន៍ ស្គាល់ពីការរួបរួមជាតិជាធ្លុងមួយបានយ៉ាងដូច្នេះ។
ដូច្នេះទើបអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានកាន់ក្បាលមេក្រូស្រែកទៅកាន់ពលរដ្ឋទាំងអស់ថា «អរគុណសន្តិភាព, អរគុណសម្ដេចតេជោហ៊ុន សែន ,មានសន្តិភាព មានការអភិវឌ្ឍន៍ ,សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តភាពរុងរឿង រីកចំរើន លូតលាស់ និងសន្តិភាពពេញលេញបន្តទៀត !!»៕